តើទឹកពុះនៅសីតុណ្ហភាពប៉ុន្មាន °C នៅសម្ពាធធម្មតា?
100°C
ក្បាលមួយ ជើងពីរដណ្តប់ មានកូនគ្រប់៣៦៥
១ឆ្នាំ ១២ខែ ៣៦៥ថ្ងៃ
នៅលើពិភពលោក មានសាសនាធំៗចំនួន៤។ តើសាសនាទាំងនោះមានអ្វីខ្លះ?
សាសនាព្រះពុទ្ធ សាសនាគ្រិស្ត សាសនាឥស្លាម និងសាសនាហិណ្ឌូ
តើប្រទេសណាមានផ្ទៃដីធំជាងគេក្នុងពិភពលោក?
រុស្ស៊ី
តើរបបសាធារណរដ្ឋខ្មែរមានរយៈពេលប៉ុន្មានឆ្នាំ?
4ឆ្នាំ6ខែ ឬ 5ឆ្នាំ
តើអ្វីជាវត្ថុធម្មជាតិដែលរឹងបំផុតនៅលើផែនដី?
ពេជ្រ (Diamond)
ស៊ីមួយចាន នៅមួយចាន
ខ្យង
តើរបាំប្រជាប្រិយខ្មែរមានអ្វីខ្លះ? ចូររៀបរាប់ឲ្យបាន3។
របាំរាំវង់, របាំរាំក្បាច់, របាំឡាំលាវ, របាំសាររ៉ាន់, របាំចូកកំពឹស, របាំត្រុដិ,របាំស្នែងទន្សោយ,របាំគោះអង្រែ, របាំយីកេ,របាំឆៃយុំា,របាំកន្តែរ៉ែ,របាំក្ងោក
តើទ្វីបណាដែលមានប្រទេសច្រើនជាងគេ?
ទ្វីបអាហ្វ្រិក
តើកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា ?
៣០ ខែ មេសា ឆ្នាំ ១៩៩៩
តើរាងកាយមនុស្សពេញវ័យមានឆ្អឹងប៉ុន្មាន?
206 ឆ្អឹង
ស្រីខ្មៅស្រអែម ក្បាលផ្អែមកន្ទុយសាប
អំពៅ
ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬ ពិធីបុណ្យផ្សេងៗគេតែងអុជធូប ៥សរសៃ។ ការអុជធូបបែបនេះមានអត្ថន័យដូចម្តេច?
តើប្រទេសណាមានព្រំដែនជាប់ប្រទេសច្រើនជាងគេ?
ចិន និង រុស្ស៊ី — 14 ប្រទេស
ប៉ុល ពត(សាឡុត ស), នួន ជា, ខៀវ សំផន, អៀង សារី, សុន សេន
តើឧស្ម័នណាដែលមានច្រើនជាងគេក្នុងបរិយាកាសផែនដី?
អាសូត-Nitrogen (N₂)
78% នៃបរិយាកាសផែនដី
ក្ងក់ដូចទង់ ក្ងង់ដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន
កណ្តៀវ
តើជនជាតិខ្មែរមានរបាំប៉ុន្មានបែប ? អ្វីខ្លះ ?
៣បែប គឺរបាំក្បាច់បុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ
តើប្រទេសណាដែលមានដីនៅលើទ្វីបចំនួនពីរ គឺអឺរ៉ុប និងអាស៊ី?
តួកគី (Turkey)
តើចលនាតស៊ូរបស់ សាឡុតស ដំបូងឡើយបានដាក់ឈ្មោះថាអ្វី ?
ដាក់ឈ្មោះថា បក្សកុំមុនីស្តកម្ពុជាដែលមានអក្សរកាត់ថា ( ប.ក.ក )
តើ DNA មានន័យពេញថាអ្វី?
អាស៊ីតឌីអុកស៊ីរីបូណូក្លេអ៊ិក (Deoxyribonucleic acid)
កាលរស់គេស្អប់ ងាប់ទៅគេហិត
សង្កើច
តើព្រះពុទ្ធទ្រង់ចូលបរិនិព្វាននៅថ្ងែ ខែ ឆ្នាំណា?
ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់
តើប្រទេសណាដែលមានរដ្ឋធានីឈ្មោះ “Ulaanbaatar”?
ប្រទេសម៉ុងហ្គោលី (Mongolia)
តើបារាំងបានដាក់បញ្ចូលកោះត្រល់ទៅវៀតណាម នៅឆ្នាំណា?
31 មករា 1939