តើព័ត៌មានពិត (Fact) ខុសពីមតិយោបល់ (Opinion) ដូចម្តេច?
ព័ត៌មានពិត (Fact) ៖ សេចក្ដីថ្លែងការណ៍ដែលអាចផ្ទៀងផ្ទាត់ដោយភស្តុតាង។
មតិយោបល់ (Opinion) ៖ គំនិត ឬការយល់ឃើញផ្ទាល់ខ្លួនរបស់មនុស្សម្នាក់។
តើ AI អាចបង្កើតអ្វីខ្លះ?
AI អាចបង្កើតអត្ថបទ រូបភាព សំឡេង និងវីដេអូបាន។
តើយើងគួរចែករំលែកពាក្យសម្ងាត់ និងលេខកូដ ជាមួយអ្នកដទៃទេ?
តើការបោកប្រាស់តាមអនឡាញ (Online Scam) គឺជាអ្វី?
គឺជាការប្រើប្រាស់អ៊ីនធឺណិត ឬឧបករណ៍ឌីជីថលដើម្បីបោកបញ្ឆោតយកប្រាក់ ព័ត៌មានផ្ទាល់ខ្លួន ឬគណនី។
ប្រសិនបើមានមនុស្សមិនស្គាល់មុខផ្ញើសារមកសុំលេខកូដ OTP ឬពាក្យសម្ងាត់របស់អ្នក តើអ្នកគួរធ្វើដូចម្តេច?
បដិសេធមិនចែករំលែក ឬផ្ញើលេខកូដ OTP/ពាក្យសម្ងាត់ឱ្យជាដាច់ខាត។
មិត្តរបស់អ្នកប្រាប់ថា «TikTok ជាកម្មវិធីល្អបំផុតក្នុងពិភពលោក»។ តើនេះជាព័ត៌មានពិត ឬមតិយោបល់?
ជាមតិយោបល់ ព្រោះមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា។
តើ AI ជាអ្វី?
បញ្ញាសិប្បនិម្មិត ឬ AI គឺជាបច្ចេកវិទ្យាដែលអាចជួយបង្កើត ឬកែប្រែរូបភាព សំឡេង អត្ថបទ និងវីដេអូ។
ដូចម្តេចហៅថា ព័ត៌មានផ្ទាល់ខ្លួន?
គឺជាព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណ ទីតាំង ឬព័ត៌មានឯកជនរបស់យើង។
តើគេហៅការបោកប្រាស់ដែលសន្យាផ្តល់រង្វាន់ធំ តែតម្រូវឱ្យយើងបង់ប្រាក់ ឬផ្តល់ព័ត៌មានមុនថាជាអ្វី?
ការប្រកាសរង្វាន់ក្លែងក្លាយ
នៅពេលអ្នកឃើញព័ត៌មានមួយនៅលើបណ្តាញសង្គមដែលជំរុញឱ្យអ្នក «ចែករំលែកភ្លាមៗ» តើជំហានដំបូង តម្រូវឱ្យអ្នកធ្វើអ្វី?
ប្រើពេលពិចារណាសិន ដោយមិនប្រញាប់ជឿ ឬចែករំលែកភ្លាមៗ។
តើ Misinformation និង Disinformation ខុសគ្នាដូចម្តេច?
Misinformation គឺជាព័ត៌មានមិនពិតដែលចែករំលែកដោយគ្មានចេតនាបោកបញ្ឆោត។ Disinformation គឺជាព័ត៌មានមិនពិតដែលបង្កើត ឬចែករំលែកដោយចេតនាបោកបញ្ឆោតអ្នកដទៃ។
តើព័ត៌មានដែលយើងត្រូវការពារមានអ្វីខ្លះ? (រាប់ឲ្យបាន៣)
ពាក្យសម្ងាត់ និងលេខកូដផ្ទៀងផ្ទាត់
លេខទូរស័ព្ទ និងអាសយដ្ឋានផ្ទះ
ទីតាំងបច្ចុប្បន្ន និងកាលវិភាគប្រចាំថ្ងៃ
ឯកសារបញ្ជាក់អត្តសញ្ញាណ និងព័ត៌មានហិរញ្ញវត្ថុ
រូបថតឯកជន និងសារឯកជន
គណនីរបស់អ្នកត្រូវបានបិទ។ សូមចុចតំណភ្ជាប់នេះ ហើយបញ្ចូលលេខកូដផ្ទៀងផ្ទាត់ ដើម្បីបើកគណនីឡើងវិញ។ តើនេះជាអ្វី?
ការក្លែងបន្លំសារធនាគារ ឬសេវាទូទាត់ប្រាក់
ប្រសិនបើមានគេបន្លំអត្តសញ្ញាណ និងបង្ខំឱ្យអ្នកផ្ញើរូបភាពឯកជន ឬព័ត៌មានផ្ទាល់ខ្លួន តើអ្នកគួរបដិសេធ និងដោះស្រាយដូចម្តេច?
បិទទំនាក់ទំនង (Block) រាយការណ៍គណនី (Report) និងប្រាប់មនុស្សពេញវ័យដែលទុកចិត្ត។
អ្នកឃើញសារនៅក្នុង Telegram ថា «សាលាទាំងអស់នៅកម្ពុជានឹងបិទនៅថ្ងៃស្អែក» ប៉ុន្តែសារនោះគ្មានប្រភពច្បាស់លាស់។ តើអ្នកគួរធ្វើអ្វីមុនពេលចែករំលែក?
កុំប្រញាប់ចែករំលែក។ ត្រូវពិនិត្យប្រភព កាលបរិច្ឆេទ និងសួរសាលា ឬពិនិត្យសេចក្ដីប្រកាសផ្លូវការជាមុនសិន។
តើ AI អាចបង្កើតរូបភាព សំឡេង ឬវីដេអូក្លែងក្លាយដែលមើលទៅដូចជាការពិតបានយ៉ាងដូចម្តេច? ហើយតើអ្នកអាចការពារខ្លួនពីការបោកបញ្ឆោតដោយវីដេអូទាំងនេះបានយ៉ាងដូចម្តេច?
AI អាចបង្កើត ឬកែប្រែរូបភាព សំឡេង និងវីដេអូឱ្យមើលទៅដូចជាមនុស្សពិតកំពុងនិយាយ ឬធ្វើអ្វីមួយ។ ដើម្បីការពារខ្លួន យើងត្រូវពិនិត្យប្រភព ប្រៀបធៀបជាមួយព័ត៌មានដែលគួរឱ្យទុកចិត្ត និងកុំជឿ ឬចែករំលែកវីដេអូដោយមិនបានផ្ទៀងផ្ទាត់។
តើការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាសាធារណៈអាចមានផលប៉ះពាល់អ្វីខ្លះ? (រាប់ 3) (basically accept any answer as long as its correct and based on critical thinking)
ហានិភ័យសុវត្ថិភាព
ការបន្លំយកអត្តសញ្ញាណ
ប៉ះពាល់កេរ្តិ័ឈ្មោះ
ប៉ះពាល់ផ្លូវចិត្ត
ការមើលងាយ បៀតបៀនតាមអនឡាញ
តើជនខិលខូចប្រើវិធីអ្វីខ្លះ ក្នុងការក្លែងបន្លំសារធនាគារ ឬសេវាទូទាត់ប្រាក់?
ផ្ញើសារក្លែងក្លាយឱ្យចុចតំណភ្ជាប់ (Link) និងបញ្ចូលព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន។
បើអ្នកឃើញសារក្នុង Telegram ថា «សាលាទាំងអស់នឹងបិទនៅសប្តាហ៍ក្រោយ» ដោយគ្មាន Link ផ្លូវការ តើអ្នកគួរធ្វើសកម្មភាពបែបណាដើម្បីផ្ទៀងផ្ទាត់?
ពិនិត្យកាលបរិច្ឆេទ, សួរទៅកាន់សាលារៀនផ្ទាល់, ឬពិនិត្យប្រភពផ្លូវការ/អាជ្ញាធរពាក់ព័ន្ធមុននឹងជឿ ឬចែករំលែក។
អ្នកទទួលបានសារថា «អ្នកឈ្នះរង្វាន់ 500 ដុល្លារ! ចុចតំណភ្ជាប់នេះ ហើយចែករំលែកទៅមិត្តភក្តិ 10 នាក់ ដើម្បីទទួលប្រាក់»។ តើមានសញ្ញាអ្វីខ្លះដែលធ្វើឱ្យអ្នកគួរប្រុងប្រយ័ត្ន ហើយតើអ្នកគួរធ្វើអ្វី?
សារគ្មានប្រភពច្បាស់លាស់
ព័ត៌មានគ្មានកាលបរិច្ឆេទ ឬប្រើព័ត៌មានចាស់មកបង្ហាញជាព័ត៌មានថ្មី
ការអះអាងដែលគ្មានភស្តុតាងគាំទ្រ
សារដែលជំរុញឱ្យអ្នកចែករំលែកភ្លាមៗ ដោយមិនពិនិត្យ
ព័ត៌មានដែលសន្យាផ្តល់រង្វាន់ ឬអត្ថប្រយោជន៍ដែលមើលទៅមិនសមហេតុផល
អ្នកឃើញវីដេអូមួយដែលបង្ហាញព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែមិនដឹងថាអ្នកណាបង្ហោះ។ រៀបរាប់វិធីពីរយ៉ាងដើម្បីផ្ទៀងផ្ទាត់វីដេអូនេះ។
1. ពិនិត្យប្រភពដើម៖
2. ពិនិត្យសំឡេង និងចលនា៖
3. ពិនិត្យបរិបទ៖
4. ស្វែងរកប្រភពឯករាជ្យ៖
តើយើងអាចធ្វើអ្វីខ្លះដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនតាមអនឡាញ? (រៀបរាប់ 3) (open question)
ប្រើប្រាស់លេខសម្ងាត់ល្អ មិនងាយទាយបាន
មិនចែករំលែកលេខសម្ងាត់ជាមួយអ្នកដទៃ
កាត់បន្ថយការចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមអនឡាញ
កុំទាញយកកម្មវិធីផ្សេងៗពីប្រភពមិនច្បាស់លាស់
….។
ប្រសិនបើអ្នកទទួលបានសារតាម Telegram ពីប្រភពមិនច្បាស់លាស់ ដោយប្រាប់ថា ធនាគាររបស់អ្នកមានបញ្ហា ហើយឱ្យចុច Link ដើម្បីបញ្ចូលពាក្យសម្ងាត់ជាបន្ទាន់ តើហេតុអ្វីបានជាអ្នកមិនគួរចុច Link នោះ?
ព្រោះវាជាការក្លែងបន្លំសារធនាគារ (Phishing) ដើម្បីលួចយកព័ត៌មានសម្ងាត់ ឬសិទ្ធិគ្រប់គ្រងគណនី។ ធនាគារផ្លូវការមិនដែលទាមទារព័ត៌មានសម្ងាត់តាមរយៈ Link សារប្លែកៗឡើយ។
ប្រសិនបើអ្នកឃើញវីដេអូរបស់អ្នកដឹកនាំ ឬតារាល្បីម្នាក់និយាយប្លែកខុសពីធម្មតា តើអ្នកអាចប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះដើម្បីពិនិត្យថាតើវីដេអូនោះជាវីដេអូក្លែងក្លាយ (AI) ឬជាវីដេអូពិត?
ពិនិត្យចលនាមាត់ និងសំឡេង (មើលភាពមិនប្រក្រតី), ពិនិត្យប្រភពដើមរបស់អ្នកបង្ហោះ, ពិនិត្យបរិបទ, និងស្វែងរកការផ្ទៀងផ្ទាត់ពីប្រភពព័ត៌មានឯករាជ្យ/គួរឱ្យទុកចិត្តផ្សេងទៀត។