ការបង្ហាញអត្ថបទ
អត្ថន័យ
អត្ថរូប
អត្ថរស
អត្ថរូប(2.0) និងបញ្ហាសង្គម
100

តើអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ ស្ថិតនៅក្នុងចលនាអក្សរសិល្ប៍អ្វី?

ចលនាអក្សរសិល្ប៍ ខេមរៈនិយម

100

ប្រធានរឿងរបស់អត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ៖

ដំណើររឿង គឺបរិបទនៃរឿងទាក់ទងនឹងការតស៊ូដើម្បី ទាមទារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ

100

បច្ចកររូបរបស់អត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ៖

រឿងគ្រូបង្រៀនស្រុកស្រែមានបច្ចេករូបជាអត្ថបទពាក្យរាយ

100

តថរសបានបង្ហាញឱ្យឃើញពីអំពើ.........របស់មន្ត្រី និងអ្នកមាន។

(Hint: គេអាចប្រើពាក្យនេះដើម្បីពណ៌នាពីស្ថានភាពរបស់ឈើបាន)

ពុករលួយ

100

តើប្រជាជនខ្មែរនាសម័យនោះគោរពប្រតិបត្តិលើសាសនាអ្វី?

ព្រះពុទ្ធសាសនា

200

តើអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែត្រូវបាននិពន្ធដោយអ្នកណា និងនៅឆ្នាំណា?

និពន្ធដោយលោក អុឹម ថុក នៅឆ្នាំ ១៩៥៧

200

តើតួអង្គណាដែលគ្មានឧត្តមគតិស្នេហាជាតិ និងងាយឱនក្បាលបម្រើបរទេស?

ប៉ូលីសង៉ុយ

200

ក្នុងសាច់រឿង អ្នកនិពន្ធបង្ហាញពីភាពខុសគ្នារវាងជីវភាពរស់នៅដ៏ស៊ីវិល័យ ហ៊ឺហា របស់ពួកម ន្ត្រី និងនាយទុននៅទីក្រុង (ឬអ្នកមានអំណាច) ធៀបនឹងជីវភាពដ៏កម្សត់ កម្រធ្វើការងារជាទម្ងន់ របស់កសិករនៅជនបទដែលសូម្បីតែបាយហូបមិនគ្រាន់។ តើវិធីនេះ អ្នកនិពន្ធបានប្រើប្រាស់មូវបការូបមួយណា?

បដិវិធី

200

តើវីររសនៅក្នុងអត្ថបទរឿងគ្រូបង្រៀស្រុកស្រែបានបង្ហាញឱ្យឃើញពីសកម្មភាពរបស់នរណាខ្លះ?

តួអង្គពូហម និងគ្រូបង្រៀនតំណាបញ្ញវន្តជឿនលឿនដែលបានតស៊ូ យ៉ាងស្វិតស្វាញប្រឆាំងរបបសក្តិភូមិ

200

ចុឬនិយាយពីវិស័យគមនាគមន៍នៅក្នុងសម័យសង្គមរាស្ត្រនិយម(ពេលដែលទើបបានឯករាជ្យ)

មធ្យោបាយធ្វើគមនាគមន៍ទាំងឡាយលើក លែងតែរទេះគោ និង អាកាសយានខ្លះ ត្រូវស្ថិតក្នុងកណ្តាប់ដៃរបស់នាយទុនទាំងអស់ ។ គ្រូបង្រៀននៅ ជនបទប្រើកង់តូចតាចនៅក្នុង សម័យនោះ ប្រើប្រាស់កង់ជាយានជំនិះក្នុងការធ្វើ ដំណើរ ។ ជាទូទៅ មធ្យោបាយគមនាគមន៍ មានសភាពខ្វះខាតជាច្រើន ពីព្រោះ អាណានិគមបារាំងវាបានសាងសង់តែចំណុចណាដែល ឆ្លើយតបទៅនឹងផល ប្រយោជន៍ដឹកនាំសេដ្ឋកិច្ចរបស់វាប៉ុណ្ណោះ

300

ចូររាប់ស្នាដៃល្បីៗរបស់លោក អុឹម ថុក ឱ្យបាន៤៖

រឿងសុឹមអ្នកបរឡាន គ្រូបង្រៀនស្រុកស្រែ គូលីកំណែន និងរឿងតារាចន្ទ្រ

300

តើពូហមកាលពីអតីតកាលជាមនុស្សបែបណា?

ធ្លាប់ជាជនពាល អាវ៉ាសែ ស៊ីផឹក ល្បែងស៊ីសង និងមិនខ្វល់ខ្វាយពីគ្រួសារ ទុកឱ្យប្រពន្ធរ៉ាប់រងបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងរតែម្នាក់ឯង

300

ខ្លះទៅថែសួនផ្ទះលោកធំ ខ្លះចាត់ទៅបំបោសសាលា ខ្លះបោសបង្អួចគុកគុហា សម្អាតទីធ្លាឱ្យបាត់ធំ។ តើកំណាព្យមួយឃ្លានេះមានបង្កប់នូវឥន្ទ្រីយ៍រូបារម្មណ៍មួយណា?

ចក្ខុរូបារម្មណ៍

300

ទស្សនីយរស ត្រូវបានលេចចេញរូបភាពដែលបានរៀបរាប់ អំពីទិដ្ឋភាពនិងបរិយាកាសក្នុងគុក តាមរយៈអ្វី? ក្នុងវគ្គទីប៉ុន្មានខ្លះ?

ទស្សនីយរស ត្រូវបានលេចចេញរូបភាពដែលបានរៀបរាប់ អំពីទិដ្ឋភាពនិងបរិយាកាសក្នុងគុក តាមរយៈកំណាព្យ២អត្ថបទ ក្នុងវគ្គទី ៩ និងទី១០

300

ចូរនិយាយពីនយោបាយក្រៅប្រទេសកម្ពុជានាសម័យសង្គមរាស្ត្រនិយមពេលដែលកម្ពុជាទើបតែទទួលបានឯករាជ្យ។

  • ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបរទេស។
  • ធ្វើសមាហរណកម្មខ្លួនចូលក្នុងតំបន់ (អាស៊ាន) និងពិភពលោក។
  • ចូលរួមដោះស្រាយបញ្ហាប្រឈមជាសកល និងថែរក្សាសន្តិភាព។
400

ចូរពណ៌នាពីសង្គមបរិយាកាសរបស់អត្ថបទរឿងគូលីកំណែន?

ដំណើររឿងប្រព្រឹត្តទៅចាប់តាំងពីរសម័យសង្គមរាស្ត្រនិយម។គ្រានោះព្រះរាជាណា ចក្រកម្ពុជាស្ថិតនៅក្រោមអំណាចរបស់បាររបស់បារាំង។ រឿងនេះនិពន្ធឡើងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទើបទទួលបានឯករាជ្យ

400

តើទំនាស់វិបត្តិធំៗនៅក្នុងអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែមានចំនួនប៉ុន្មាន? រវាងនរណាខ្លះ?

ទំនាស់វិបត្តិធំៗមានចំនួន២លើក៖

- ទំនាស់វិបត្តិទីមួយ រវាងពូហម និងថីដោយ, ប៉ូលីស

- ទំនាស់វិបត្តិទីពីរ រវាងក្រសួងអប់រំ និងគ្រូចន្ទ គ្រូវ៉ាត់ គ្រូផាន់

400

ចូរនិយាយពីការបញ្ចប់រឿងរបស់អត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ៖

នៅក្នុងការបញ្ចប់រឿង អ្នកនិពន្ធបានធ្វើឱ្យស្ថានការណ៍ផ្លាស់ ប្តូរ ពីភាពតឹង តែងមកធូរ ស្រាល ។នៅក្នុងវត្តមួយ ចៅហ្វាយស្រុក នៅព្រៃទទឹង ត្រូវផ្លាស់ប្តូរ។ វិធានការអនុវត្ត ទៅលើប្រជាជននិងមហាជនក៏ត្រូវបន្ធូរ បន្ថយលែងមានការតាមដានចាប់ចងសង្កត់ សង្កិនហាក់ដូចជាជាមូលដ្ឋាន នៅព្រៃទទឹងនេះមានការ សម្របសម្រួលជាមួយនឹងទន្ស នៈលោកិយបដិវត្ត ថ្មីជឿនលឿន។ នៅក្នុងន័យនេះ ចង់បញ្ជាក់ថា សង្គមអាចកែប្រែបាន យ៉ាង ងាយ ស្រួលតាមរយៈការតស៊ូក្នុងចលនា មហាជន តែពុំមែនដោយសារ កម្លាំង អាវុធនោះទេ

400

កុសលរសនៅក្នុងអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ៖

  • ឱ្យស្អប់អំពើជិះជាន់សង្កត់សង្កិននៃរបបសង្គមចាស់
  • ឱ្យងើបតស៊ូបំបាត់ចោលនាមហានិងវិញ្ញាករលើកយល់ច្បាស់ពីសារធាតុនៃ របបជិះជាន់
  • ឱ្យស្គាល់នូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពពិតប្រាកដ
  • ឱ្យគិតប្រយោជន៍ប្រជាជន ប្រយោជន៍សាធារណៈធំជាងប្រយោជន៍ផ្ទាល់ ខ្លួន
  • ឱ្យចេះលះបង់កម្លាំងកាយ កម្លាំងបញ្ញា កម្លាំងធនធានដើម្បីបុព្វហេតុ មាតុភូមិ
  • ឱ្យសាមគ្គីគ្នាស្និទ្ធស្នាល ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាលំបាក
  • ឱ្យចូលរួមក្នុងចលនាអក្ខរកម្មដើម្បីបំបាត់ភាពមិនចេះអក្សរ
  • ឱ្យចេះវិភាគកុំឱ្យធ្លាក់ក្នុងអបិយជំនឿគ្មានហេតុ
  • ឱ្យមានគំនិតសុទិដ្ឋិនិយម

 

400

សន្ទេរហវិធី៖ ចូរអ្នកបង្កើតសំណួរទាក់ទងទៅនឹងដំណើររឿងឱ្យបានបី(បញ្ជាក់៖ នៅក្នុងអត្ថបទរឿងគ្មានចម្លើយនោះទេ)

- តើពូហមអាចរត់គេចខ្លួនបានដែរឬទេ? ស្រូវ? 

- តើមានទំនាក់ទំនងយ៉ាងណាខ្លះទៅនឹងក្រុមគ្រូបង្រៀននៅភូមិម៉ាស៊ីន?

 - ក្រោយពីការផ្លាស់ចេញនៃគ្រួសំខាន់ៗ តើសភាពការណ៍នៅភូមិ ម៉ាស៊ីនស្រូវប្រែជាយ៉ាងណា?

500

នៅក្នុងវគ្គទី៩ ពេលចូលកង តើមានសំបុត្រប៉ុន្មានច្បាប់ដែលបានផ្ញើមកដល់ទីចាត់ការ ហើយសំបុត្រទាំងនោះមានខ្លឹមសារយ៉ាងដូចម្តេចខ្លះ?

ពេលចូលកង មានសំបុត្រ៣ច្បាប់ដែលបានផ្ញើមកដល់ទីចាត់ការ ហើយសំបុត្រទាំងបីនោះមានខ្លឹមសារដូចជា៖ 

-សំបុត្រទី១ : បង្គាប់គ្រូវ៉ាតឱ្យផ្លាស់ទៅត្រើយម្ខាង 

-សំបុត្រទី២ : ដកហូតគ្រូចាន់ទៅដាក់នៅចំការ 

-សំបុត្រទី៣ : បង្គាប់គ្រូច័ន្ទឱ្យបោះពួយឆ្លងខេត្តពីរបីទៅដែនឡាវ។

500

ចូរនិយាយពីឧត្តមគតិរបស់អត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ៖

  • យុវជនត្រូវរៀនសូត្រឲ្យមានចំណេះដឹងច្រើន ដើម្បីបម្រើសង្គម
  • ត្រូវពិចារណាលើតថភាពសង្គម មូលហេតុពិតនៃវិបត្តិសង្គមគ្មានហេតុផល
  • ត្រូវមានភាពក្លាហានក្នុងការបញ្ចេញមតិ លះបង់កម្លាំងក្នុងការបម្រើជាតិ
  • ត្រូវមានភក្ដីភាពនឹងស្នេហាជាតិ ក្នុងការបម្រើប្រជាជន និងសង្គមជាត
  • រួមគ្នាទប់ស្កាត់កុំឲ្យមានសង្គ្រាម ព្រោះវានឹងមកបំផ្លាញសេចក្តីសុខរបស់ប្រជាជន គ្រប់គ្នា
  • អ្នកកាន់អំណាចមិនត្រូវគាប់សង្កត់អ្នកតូចតាចដើម្បីផ្គាប់អ្នកធំ
  • មន្ត្រីរាជការមិនត្រូវប្រព្រឹត្តអំពើគៀបសង្កត់ គេងប្រវាញ់ទៅលើប្រជាជន។
500

ចូរបំពេញចន្លោះ

នៅក្នុងវគ្គទី..... និងវគ្គទី...... អ្នកនិពន្ធបានចងក្រងកំណាព្យទាក់ទងនឹងបញ្ហានយោបាយ និងសង្គមតាមរយៈជីវភាពក្នុងគុក ។ អត្ថបទកំណាព្យទាំង២នេះតែងជាបទ.........។ កំណាព្យវគ្គទី.......មាន១១វគ្គ មានចំណងជើងថា “.........” និងវគ្គទី........មាន១២វគ្គ មានចំណងជើងថា “...........” ។

នៅក្នុងវគ្គទី ៩ និងវគ្គទី ១០ អ្នកនិពន្ធបានចងក្រងកំណាព្យទាក់ទងនឹងបញ្ហានយោបាយ និងសង្គមតាមរយៈជីវភាពក្នុងគុក ។ អត្ថបទកំណាព្យទាំង២នេះតែងជាបទពាក្យប្រាំពីរ។ កំណាព្យវគ្គទី ៩ មាន១១វគ្គ មានចំណងជើងថា “បរិយាកាសគុក” និងវគ្គទី ១០ មាន១២វគ្គ មានចំណងជើងថា “យប់ក្នុងគុក” ។

500

ចូរនិយាយអំពីសង្គមរសនៅក្នុងអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ ដែលទាក់ទងទៅនឹងសង្គមខ្មែរក្រោយអាណានិគមបារាំង៖

- កំអែលអាណានិគមចាស់របស់ពួកវណ្ណៈកាន់អំណាចសក្តិភូមិខ្មែរដែលធ្លាប់ជិះជាន់ប្រជាជន 

- សង្គមគ្រូបង្រៀនខ្មែរ ដែលតែងតែមានការឈឺចាប់ចំពោះ អំពើជិះជាន់បាន ភ្ញាក់រលឹកមុនគេ ហើយនាំគ្នា រួបរួមសាមគ្គី ជួយដល់សង្គម ត្រូវបានប្រជាជន ស្រឡាញ់ រាប់អាន និងចាត់ ទុកជាអ្នកចេះដឹងជាងគេក្នុងសង្គមខ្មែរ 

- មនុស្សខ្មែរ ដែលឧស្សាហ៍ព្យាយាមក្នុងការងារពលកម្ម បង្កបង្កើតផល មាន ភាពស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមក 

- ទម្លាប់ប្រពៃណីខ្មែរ ដែលចាក់ឫសជ្រៅក្នុងព្រះពុទ្ធសាសនានៅក្នុងជំនឿកម្ម ផលដោយពុំ បានសិក្សាឱ្យបានយល់ច្បាស់លាស់ ហើយប្រកាន់ក្នុងជំនឿ ខុសធ្វើឱ្យមានភាពទន់ខ្សោយ 

500

វឌ្ឍមានវិធីដែលមាននៅក្នុងអត្ថបទរឿងគ្រូបង្រើនស្រុកស្រែ៖

 នៅក្នុងរឿងគ្រូបង្រៀនស្រុកស្រែមានភាពតានតឹងដូចជា៖

  • ចាប់ផ្តើមដំបូងតានតឹងនៅត្រង់វគ្គទី១ នៅកន្លែងម៉ាស៊ីនកិនស្រូវ រហូតដល់វគ្គទី៣ ជួយគ្នាទាន់ គ្នាក្រ ដោយនិយាយរៀបរាប់ពីដំណើរនៃការចាប់ពូហម និង ការស្វែង រកច្រកចេញ។
  • បន្ទាប់មកទៀតតានតឹងនៅត្រង់វគ្គទី៦ ដោយត្រូវនិយាយស្តីដោយប្រុងប្រយ័ត្នពី ព័ត៌មានរបស់ពូ ហម ដោយសារពូហមមិនទាន់មកវិញ។
  • ជាចុងក្រោយតានតឹងនៅត្រង់វគ្គទី១១ ដោយសាលាបានផ្លាស់ប្តូរគ្រូៗចេញទៅស្រុក ផ្សេងៗពីគ្នា ជាហេតុធ្វើឲគ្រូៗមានការពិបាកចិត្តជាខ្លាំង
M
e
n
u