អ៊ីមែលគឺជាអ្វី?
អ៊ីមែលគឺជាសារអេឡិចត្រូនិច ដែលគេប្រើប្រាស់វាសម្រាប់ផ្ញើសារក្នុងការទំនាក់ទំនង
CVសំខាន់ដែរឬទេ?
សំខាន់
Cover Letterមានន័យយ៉ាងដូចម្តេច?
លិខិតអមប្រវត្តិរូបសង្ខេប
មុនពេលការសម្ភាសន៍ចាប់ផ្តើមតើយើងត្រូវមកដល់ទីតាំងសម្ភាសន៍មុនម៉ោងឬក្រោយម៉ោង?
មុនម៉ោង១០ទៅ១៥នាទី
Contractជាអ្វី?
Contract (ភាសាខ្មែរហៅថា កិច្ចសន្យា ឬ កិច្ចសន្យាការងារ) គឺជាកិច្ចព្រមព្រៀងស្របច្បាប់មួយជាលាយលក្ខណ៍អក្សររវាងភាគីពីរ ឬច្រើន (ឧទាហរណ៍៖ រវាង និយោជក/ក្រុមហ៊ុន និង បុគ្គលិក/កម្មករ) ដែលកំណត់ពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ភាគីនីមួយៗ។
ការសរសេរអ៊ីមែលមានប៉ុន្មានដំណាល់កាល?
ការសរសេរអ៊ីមែលមាន ៣ដំណាក់កាលគឺ ផ្តើមសេចក្តី តួសេចក្តី និងបញ្ចប់សេចក្តី
CVជាអ្វី?
CVគឺជាទម្រង់ប្រវត្តិរូបសង្ខេប ដែរសរសេររៀបរាប់ពីការសិក្សា បទពិសោធន៍ការងារ និងជំនាញផ្សេងៗទៀតដើម្បីធ្វើការដាក់ពាក្យស្នើរសុំការងារឬវគ្គបណ្តុះបណ្តាលផ្សេងៗ។
Cover Letter ត្រូវសរសេរយ៉ាងច្រើនបំផុតប៉ុន្មានទំព័រ?
Cover Letter ត្រូវសរសេរយ៉ាងច្រើនបំផុតត្រឹម ១ ទំព័រ (1 Page) ប៉ុណ្ណោះ។
តើសម្លៀកបំពាក់បែបណាដែរសាកសមសម្រាប់ការសម្ភាសន៍?
សមរម្យ ថ្លៃថ្នូរ និងមានលក្ខណៈជាផ្លូវការ ឧទាហរណ៍(អាវកាត់ ជាមួយនិងខោសាច់ក្រណាត់)។
ហេតុអ្វីបានជាយើងចាំបាច់មានកិច្ចសន្យាការងារ?
ការមាន កិច្ចសន្យាការងារ (Employment Contract) គឺជារឿងចាំបាច់បំផុតសម្រាប់ទាំងបុគ្គលិក និងនិយោជក ព្រោះវាជាឯកសារគតិយុត្តតែមួយគត់ដែលការពារផលប្រយោជន៍របស់ភាគីទាំងសងខាង។
តើការសរសេរអ៊ីមែលមានគោលបំណងអ្វី?
ការសរសេរអ៊ីមែលមានគោលបំណង ស្នើរសុំការងារ ដាក់ពាក្យអាហារូបករណ៍ ស្នើរសុំការងារស្ម័គ្រចិត្ត និងឪកាសផ្សេងៗទៀត
ចំណុចណាមួយដែរយើងមិនគួរសរសេរក្នុងCV?
អ៊ីមែលដែលមិនមានលក្ខណៈវិជ្ជាជីវៈ,បទពិសោធន៍ការងារចាស់ៗ ឬមិនពាក់ព័ន្ធ,ការរំពឹងទុកលើប្រាក់ខែ,មូលហេតុដែលចាកចេញពីការងារចាស់,ពាក្យភូតភរ ឬការបំផ្លើសសមត្ថភាព។
មុនពេលសរសេរCover Letterតើយើងត្រូវដឹងព័ត៌មានអ្វីខ្លះ?
ព័ត៌មានអំពីក្រុមហ៊ុន,ព័ត៌មានអំពីតំណែងការងារ,ព័ត៌មានរបស់អ្នកជ្រើសរើសបុគ្គលិក,ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលពាក់ព័ន្ធ។
អ្វីដែរយើងមិនគួរធ្វើអំឡុងពេលសម្ភាសន៍ការងារ?
កាយវិការ និងភាសាកាយវិការមិនសមរម្យ,ការនិយាយស្តី និងខ្លឹមសារចម្លើយ(និយាយអាក្រក់ពីកន្លែងការងារចាស់,និយាយកាត់សម្តី),សម្លេងទូរស័ព្ទនិងការសួរនាំអំពីប្រាក់ខែ។
ប្រសិនបើយើងគ្មានកិច្ចសន្យាការងារទេតើវាអាចនិងមានរឿងអ្វីកើតឡើង?
ការកែប្រែប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ,ការបញ្ឈប់ពីការងារភ្លាមៗដោយគ្មានសំណង,ការបង្ខំឱ្យធ្វើការលើសកម្លាំង,ពិបាកដោះស្រាយតាមផ្លូវច្បាប់ប្រសិនបើយើងមានបញ្ហាណាមួយកើតឡើងអំឡុងពេលធ្វើការ។
Subject lineគឺជាអ្វី?
Subject lineគឺជា ចំណងជើងខ្លីមួយដែរគេសរសេរនៅផ្នែកខាងលើនៃអ៊ីមែល។ ឧទាហរណ៍ (ពាក្យស្នើរសុំបម្រើការងារក្នុងមុខតំណែងណាមួយដោយភ្ជាប់មកជាមួយនិងឈ្មោះរបស់អ្នកសរសេរ) Application for English Teacher
ការសរសេរCVមានប៉ុន្មានដំណាក់កាល?
មាន ៥ ដំណាក់កាល៖ ១.ដំណាក់កាលរៀបចំ និងប្រមូលព័ត៌មាន ,២.ដំណាក់កាលជ្រើសរើសទម្រង់ និងរចនាបថ ,៣.ដំណាក់កាលសរសេរខ្លឹមសារ ,៤.ដំណាក់កាលកែតម្រូវឱ្យត្រូវនឹងការងា ,៥.ដំណាក់កាលត្រួតពិនិត្យ និងរក្សាទុក ។
Cover Letterជាអ្វី?
Cover Letter(ឬហៅថា លិខិតអមប្រវត្តិរូបសង្ខេប) គឺជាលិខិតផ្លូវការមួយទំព័រ ដែលអ្នកផ្ញើទៅកាន់និយោជកជាមួយនឹង CV របស់អ្នកនៅពេលដាក់ពាក្យធ្វើការ។
អ្វីដែរយើងគួរធ្វើអំឡុងពេលសម្ភាសន៍ការងារ?
ភាសាកាយវិការ និងទំនុកចិត្ត,ជំនាញក្នុងការស្តាប់ និងឆ្លើយសំណួរ,បង្ហាញចំណាប់អារម្មណ៍ និងការស្រាវជ្រាវ,សួរដេញដោលត្រឡប់ទៅវិញ។
តើអ្នកគិតថាការធ្វើកិច្ចសន្យាការងារសំខាន់ដែរឬទេព្រោះអ្វី?
សំខាន់ព្រោះ វាជាភស្តុតាងផ្លូវច្បាប់តែមួយគត់ ,បង្កើតភាពច្បាស់លាស់ និងតម្លាភាព ,ការពារផលប្រយោជន៍ និងស្ថិរភាពអាជីវកម្ម ។
ដើម្បីសរសេរអ៊ីមែលដាក់ពាក្យធ្វើការងារត្រូវសរសេរសេចក្តីគោរពដូចម្តេច?
Dear Hiring Manager,
ហេតុអ្វីបានជាយើងចាំបាច់ត្រូវសរសេរCVដើម្បីដាក់ពាក្យស្នើរសុំការងារ?
វាជាចំណាប់អារម្មណ៍ដំបូង,បង្ហាញពីសមត្ថភាព និងបទពិសោធន៍,ដើម្បីទទួលបានឱកាសសម្ភាសន៍,ជាឯកសារយោងដើម្បីឲ្យអ្នកសម្ភាសន៍ស្គាល់ជាមុនយើង។
ហេតុអ្វីបានជាការសរសេរCover Letterមានសារៈសំខាន់?
ធ្វើឱ្យអ្នកលេចធ្លោជាងបេក្ខជនដទៃ,បង្ហាញពីជំនាញទំនាក់ទំនង ការតាំងចិត្ត និងការសរសេរ,អាចពន្យល់ពីចំណុចចន្លោះក្នុងប្រវត្តិការងារ។
មុនពេលទៅសម្ភាសន៍ការងារតើយើងត្រូវរៀបចំអ្វីខ្លះ?
ឯកសារចាំបាច់,ការស្រាវជ្រាវ និងព័ត៌មានក្រុមហ៊ុន,ការត្រៀមខ្លួនផ្នែកបច្ចេកវិទ្យា(សម្លេងទូរស័ព្ទ) និងទំនាក់ទំនង,ការរៀបចំខ្លួន, គោរពពេលវេលា(ត្រូវទៅដល់មុនម៉ោង)។
មុនពេលធ្វើកិច្ចសន្យាការងារតើយើងត្រូវយល់ដឹងចំំណុចអ្វីខ្លះ?
ប្រភេទនៃកិច្ចសន្យា និងរយៈពេលសាកល្បងការងារ,ប្រាក់ឈ្នួល និងការកាត់ពន្ធ,ម៉ោងធ្វើការ និងថ្ងៃឈប់សម្រាក,កាតព្វកិច្ច និងការពិពណ៌នាការងារ,អត្ថប្រយោជន៍ និងការធានារ៉ាប់រង,លក្ខខណ្ឌនៃការលាឈប់ ឬបញ្ឈប់ការងារ,ប្រការរក្សាការសម្ងាត់ និងការប្រកួតប្រជែង(បម្រាមការងារ)។