តើការវាយដំលើរាងកាយកុមារ ចាត់ទុកជាអំពើអ្វី?
ជាអំពើហិង្សា និងការរំលោភបំពានសិទ្ធិកុមារ។
តើការប្រើពាក្យសម្តីជេរកុមារ ជាអំពើហិង្សាដែរឬទេ?
បាទ/ចាស ជាអំពើហិង្សាផ្នែកផ្លូវចិត្ត។
តើកុមារដែលរងអំពើហិង្សា ជួបការលំបាកអ្វីខ្លះពេលគេង?
គេងមិនលក់ បាក់ស្បាត ឬយល់សប្តិអាក្រក់។
តើពាក្យ "សតិអារម្មណ៍" មានន័យដូចម្ដេច?
មានន័យថា សេចក្ដីនឹកឃើញ ឬអារម្មណ៍ដែលដឹងក្នុងចិត្ត។
បើប្អូនឃើញមិត្តភក្តិត្រូវគេវាយ តើប្អូនគួរធ្វើដូចម្ដេច?
រាយការណ៍ជូនលោកគ្រូអ្នកគ្រូ ឬអាណាព្យាបាលជាបន្ទាន់។
លើកឡើងពីសកម្មភាពហិង្សាលើកុមារចំនួន ២។
ការវាយដំ និងការប្រើពាក្យសម្តីជេរប្រមាថ។
តើការឱ្យកុមារលីសែងធ្ងន់ៗស្មើមនុស្សចាស់ ប៉ះពាល់អ្វី?
ប៉ះពាល់សុខភាព រាងកាយទ្រុឌទ្រោម និងការលូតលាស់។
តើអំពើហិង្សាធ្វើឱ្យការសិក្សារបស់កុមារទៅជាយ៉ាងណា?
ធ្វើឱ្យសិស្សបាត់បង់ការចងចាំ អវត្តមានច្រើន ឬបោះបង់ការសិក្សា
តើពាក្យ "ទ្រុឌទ្រោម" មានន័យដូចម្ដេចក្នុងមេរៀននេះ?
មានន័យថា ចុះខ្សោយខ្លាំង ឥតទីពឹង (សុខភាពខ្សោយ)។
តើកុមារមានសិទ្ធិទទួលបានការការពារពីអ្វីខ្លះ?
ការពារពីការរំលោភបំពាន ការធ្វើបាប និងអំពើហិង្សាគ្រប់រូបភាព។
តើអំពើហិង្សាមានតែលើរាងកាយមែនទេ?
មិនមែនទេ មានទាំងហិង្សាលើរាងកាយ និងផ្លូវចិត្ត (សម្តី)។
ហេតុអ្វីបានជាមនុស្សខ្លះប្រើអំពើហិង្សាលើកុមារ?
ដោយសារខ្វះការយល់ដឹង គ្រឿងស្រវឹង ឬទម្លាប់អាក្រក់។
តើអំពើហិង្សាអាចធ្វើឱ្យកុមារក្លាយជាមនុស្សបែបណានៅថ្ងៃមុខ?
អាចក្លាយជាជនអនាថា ប្រព្រឹត្តបទល្មើស ឬសេពគ្រឿងញៀន។
ចូររកពាក្យដែលមានន័យផ្ទុយនឹងពាក្យ "ហិង្សា"។
អហិង្សា, ការស្រលាញ់, ការថែទាំ, សន្តិភាព
តើយើងត្រូវធ្វើដូចម្ដេចដើម្បីបំបាត់អំពើហិង្សាលើកុមារ?
ចូលរួមផ្សព្វផ្សាយពីសិទ្ធិកុមារ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។